យុវជន-យុវតីខ្មែរ ត្រៀមខ្លួនរួចរាល់ ដើម្បីទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ មិថុនា ខាងមុខនេះ

៖ ​នៅសល់ជាង២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នឹងឈានចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ សម្រាប់ព្រឹត្តការណ៍ជាតិ ដែលធ្វើឡើងរយៈពេល៥ឆ្នាំម្តងនេះ យុវជន-យុវតី ដែលនិស្សិតនៅតាម គ្រឹះស្ថានឧត្តមសិក្សា បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ។ យុវជន-យុវតីទាំងនេះ បានលើកឡើងថា ការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពូកគេ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល ព្រោះថា ពួកគេ អាចជ្រើសថ្នាក់ដឹកនាំម្នាក់ដែលគេស្រឡាញ់ពេញចិត្ត នៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីទទួលបានការបម្រើសេវាផ្សេងៗ និងការអភិវឌ្ឍន៍នៅ មូលដ្ឋានផងដែរ។ យុវតី ឌិន និរតី អាយុ១៩ឆ្នាំ បច្ចុប្បន្នសិក្សាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំទី១ ដេប៉ាតេម៉ង់ភូមិវិទ្យា ដែលមានស្រុកកំណើតនៅ ខេត្តកំពង់ធំ បានឲ្យដឹងថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់នាង ដោយហេតុថា បេក្ខជនក្រុមប្រឹក្សា ដែលខ្លួនជ្រើសរើស សុទ្ធតែជាតំណាងក្នុងមូលដ្ឋាន ហើយអាចសម្រេចកិច្ចការងារផ្សេង ដើម្បីឲ្យមានការអភិវឌ្ឍន៍រីកចម្រើន។ កញ្ញាបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំត្រៀមខ្លួនរួចហើយ សម្រាប់ទៅបោះឆ្នោត ហើយការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ក៏ដូចជាប្រទេសជាតិទាំងមូល»។ … Continue reading យុវជន-យុវតីខ្មែរ ត្រៀមខ្លួនរួចរាល់ ដើម្បីទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ មិថុនា ខាងមុខនេះ